រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញទទួលអំណោយបរិក្ខារពេទ្យពីសប្បុរសជនសម្រាប់គាំទ្រ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

  • 248
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង រួមជាមួយ នឹងលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានទទួលអំណោយជាបរិក្ខារពេទ្យ ពីសប្បុរជន មកពីមន្ទីរពេទ្យពហុព្យាបាលបុរីរម្យ និង ក្រុមហ៊ុនរោងចក្រកាត់ដេរ មានដូចជា ម៉ាស់ សេរ៉ូម ម៉ាស៊ីនវាស់ សម្ពាធឈាម ទឹកសុទ្ធ និងថ្នាំពេទ្យ នៅមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង សម្រាប់គាំទ្រក្នុង យុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម អម សុភា ក៏បានថ្លែងអំណរគុណ និងជូនពរដល់ម្ចាស់មន្ទីរពហុព្យបាលបុរីរម្យនិង រោងចក្រកាត់ដេរ សូមទទួលបាននូវ សេចក្តីសុខគ្រប់ប្រការ មានសុខភាពល្អ និងសូមឱ្យទទួលបានជោគជ័យ គ្រប់ភារកិច្ច និងសូមសមប្រកបតែនិងពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ក្រៅពីនោះ ឯកឧត្តម អម សុភា ក៏បានថ្លែងអំណរព្រះគុណនិងអរគុណ យ៉ាងជ្រាលជ្រៅ ចំពោះព្រះសង្ឃ សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន ទាំងនៅក្នុងនិងក្រៅខេត្ត តែងតែចូលរួមចំណែកជា អង្ករ គ្រឿងឧបភោគបរិភោគ ឧបករណ៍ ថ្នាំពេទ្យ ថវិកា និងសំភារៈផ្សេងៗ ក្នុងការជួយទ្រទ្រង់បន្ថែមទៀត ដល់មណ្ឌលចត្តាឡីស័កកំរឹតស្រាល មណ្ឌលព្យាបាល អ្នកកើតជំងឺកូវីដ ១៩ ដែលញ៉ាំងឲ្យក្រុមគ្រូពេទ្យ ក្រុមការងារមានទឹកចិត្តខិតខំបំពេញភារកិច្ច ព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យឆាប់ជាសះស្បើយ។

ឯកឧត្តមអភិបាលរងខេត្ត ក៏បានអំពាវនាវបន្ថែមទៀត សូមឲ្យមានការចូលរួមសកម្មបើទោះបីតិចក្តី ច្រើនក្តី នោះជាការចូលរួមចំណែកកិច្ចការសង្គម និងជាប្រពៃណីដ៏ល្អដែលប្រជាជនគ្រប់ៗ រូបតែងតែប្រតិបត្តិ ជួយគ្នាទៅវិញ ទៅមក ក្នុងគ្រាដែលមានទុក្ខធុរៈ ជាការបង្ហាញនូវសាមគ្គីភាពដ៏ល្អ ដែលប្រជាជនយើងទូទៅ មានតាំង ពីដើម យូរលង់មកហើយ ។

អត្ថបទទាក់ទង