រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង គោរពផ្ញើសារលិខិតថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

  • 480
  • ដោយ taravong

កំពង់ឆ្នាំង៖ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ជំនួសមុខឱ្យព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជារាស្ត្រ ទូទាំងខេត្តកំពង់ឆ្នាំង សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ សម្ដែងថ្វាយនូវកតញ្ញូ កត្ត វេទិតាធម៌ចំពោះព្រះមហាករុណាទិគុណ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រកប ដោយព្រះទសពិធរាជធម៌ ព្រះ ព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់ បំផុត គោរពថ្វាយព្រះពរសម្ដេចព្រះមហាក្សត្រី ព្រះ វររាជ មាតា ជាតិ ខ្មែរ ជាទី គោរព សក្ការៈ ដ៏ ខ្ពង់ខ្ពស់ បំផុត ក្នុងទិវាដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យ ចម្រើន ព្រះ ជន្ម សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ព្រះ ជន្ម ៨៥ យាងចូល ៨៦ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ៩កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។

យើងខ្ញុំសូមធ្វើអភិវន្ទនកិច្ច ថ្វាយព្រះពរ បវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ និងសូមលើក ហត្ថ ទាំងទ្វេ បួងសួងគុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ព្រមទាំង ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ព្រះវិញ្ញាណក្ខន្ធ ព្រះ មហាវីរក្សត្រ “ព្រះ បរមរតនកោដ្ឋ” សូម ជួយ ប្រោស ប្រសិទ្ធពរជ័យ និងអភិបាលរក្សា សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទី គោរព សក្ការៈ ដ៏ ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជ សុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ព្រះ ពលានុភាព ខ្លាំងក្លា ព្រះ បញ្ញាញ្ញាណ ឈ្លាសវៃ ព្រះតេជបារមីភ្លឺថ្លា ដើម្បីបំពេញព្រះរាជកិច្ច និង គង់ ប្រថាប់ ជា ម្លប់ដ៏ ត្រជាក់ នៃ ប្រជារាស្ត្រ ខ្មែរ គ្រប់ៗរូប ជារៀងដរាបតរៀងទៅ។

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង សូម សម្តែងទូលថ្វាយនូវព្រះអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅឧត្តុង្គឧត្តមជាទីបំផុត ចំពោះព្រះរាជទានព្រះរាជអំណោយជាសមិទ្ធផលដ៏ថ្លៃថ្លា និងព្រះរាជអំណោយសង្រ្គោះ បន្ទាន់ ដែលសម្តេចចៅហ្វាវាំងវរៈវៀងជ័យអធិបតីស្រឹង្គា គង់ សំអុល ព្រះរាជដំណាងដ៏ខ្ពង់ខ្ពស់ បាននាំយកមកផ្តល់ឱ្យដល់ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង យ៉ាងច្រើនសន្ធឹកសន្ធាប់កន្លងមកនេះ ៕

អត្ថបទទាក់ទង