រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម អម សុភា និង ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធបន្តចុះជួបសំណេះសំណាលនិងផ្សព្វផ្សាយវិធានការ ការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ដល់កម្មករ កម្មការិនីនៅរោងចក្រខេនស្ព័តស៊ូ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ

  • 403
  • ដោយ taravong

កំពង់ឆ្នាំងៈនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមអម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង រួមដំណើរដោយថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធបន្តចុះជួបសំណេះសំណាលនិងផ្សព្វផ្សាយ វិធានការ ការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីចៀសផុតពីជំងឺកូវីដ១៩ ដ៏កាចសាហាវ ដល់កម្មករ កម្មការិនីនៅរោងចក្រខេនស្ព័តស៊ូ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ ឯកឧត្តម អម សុភា បានមានប្រសាសន៍ថាៈជំងឺកូវីដ១៩នៅខេត្តកំពង់ឆ្នាំង កំពុងតែកើតឡើងជាបន្ត
បន្ទាប់ បង្ករឱ្យមនុស្សឈឺនិងស្លាប់គួឱ្យព្រួយបារម្មណ៍បំផុត ហើយដើម្បីចៀសផុតពីជំងឺ ដ៏កាចសាហាវនេះ យើងទាំងអស់គ្នា ត្រូវរួមគ្នា ទប់ស្កាត់ប្រយុទ្ធប្រឆាំងកុំឱ្យរីករាលដាលបន្តទៀតចូលក្នុងសហគមន៍និងក្រុមគ្រួសាររបស់ខ្លួន ។

ឯកឧត្តម អម សុភា បានមានប្រសាសន៍បន្តថាៈ មូលហេតុដែលក្រុមការងារចុះមកផ្សព្វផ្សាយសេចក្តីណែនាំរបស់រដ្ឋបាលខេត្តនេះ ដោយសារតាមបណ្តារោងសហគ្រាសគឺជាកន្លែងដែលប្រឈមខ្លាំង ក្នុងការចម្លងនៃជំងឺកូវីដ១៩ ប្រសិនបើតាមបណ្តារោងចក្រ សហគ្រាស និង កម្មករ កម្មការិនី អនុវត្តពុំទាន់បានត្រឹមត្រូវ តាមវិធានការរបស់ក្រសួងសុខាភិបាលនោះទេ ។ ដូចនេះម្ចាស់រោងចក្រសហគ្រាសនិងកម្មករ កម្មការិនី ត្រូវអនុវត្តតាមសេចក្តីណែនាំនេះ ដូចជាត្រូវពាក់ម៉ាស់ បាញ់អាល់កុលលាងសំអាតដៃឱ្យបានញឹក
ញាប់ ត្រូវរក្សាគម្លាតសុវត្ថិភាព ពិសេសនៅពេលហូបបាយត្រូវរក្សាគម្លាតឱ្យនៅឆ្ងាយពីគ្នា និង ពេលជិះរថយន្តត្រូវពាក់ម៉ាស់ឱ្យបានគ្រប់គ្នា និង កុំជជែកគ្នា និង ត្រូវតាមដានសុខភាពខ្លួនឯងជាប្រចាំ ។ ហើយប្រសិនបើមានការសង្ស័យថា ឆ្លងជំងឺកូវីដ១៩ ត្រូវរាយការណ៍មកអាជ្ញាធរ និង ប្រញាប់ទៅមន្ទីរពេទ្យរបស់រដ្ឋ ។ រាល់ពេលដែលជ្រើសរើសកម្មករ កម្មកា
រិនី ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ទីរសុខាភិបាលដើម្បីពិនិត្យធ្វើតេស្តសុខភាពរកជំងឺកូវីដ១៩ ។

ឯកឧត្តម អម សុភា បានផ្តាំផ្ញើអោយតំណាងកម្មករ កម្មការិនី ត្រូវតែធ្វើការផ្សព្វផ្សាយបន្តដល់កម្មករ កម្មការិនី នៅក្នុងក្រុមរបស់ខ្លួន អំពីវិធានការ៣កុំ ៣ការពាររបស់រាជរដ្ឋាភិបាល និង ជម្រុញឱ្យចូលរួមទាំងអស់គ្នា ក្នុងការអនុវត្តតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត នោះយើងនឹងទប់ស្កាត់បាននូវការឆ្លង រីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមរបស់យើង ៕

អត្ថបទទាក់ទង