កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ លោកយិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង រួមដំ ណើរដោយ លោក ឡេង ធារ៉ា ប្រធានការិយាល័យព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និងអាជ្ញាធរសង្កាត់ផ្សារឆ្នាំង បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តមឧកញ៉ា ទៀង ថៃ និងលោកជំទាវ វណ្ណ លុយ នាយិកាក្រុមហ៊ុនទឹកបរិសុទ្ធអេរ៉ូទិចនិងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ឧបត្ថម្ភជូន លោក យឹម សុខារិន ភ្នាក់ងារទូរទស្សន៍អប្សរា ដែលទើបនិងជាជំងឺកូវីដ-១៩ បន្តធ្វើចត្តាឡីស័កនៅផ្ទះស្ថិតក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
មានប្រសាសន៍ក្នុងឱកាសនោះលោក យិន សាវ៉េន បានជូនពរឱ្យលោក យឹម សុខារិន ព្រមទាំងក្រុមគ្រួសារសូមមានសុខភាពល្អ និងបានផ្តាំផ្ញើឱ្យលោក យឹម សុខារិន ព្រមទាំងក្រុមគ្រួសារ អនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់គ្រូពេទ្យក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះ។
លោក យឹម សុខារិន បានថ្លែងអំណរគុណដល់ឯកឧត្តមឧកញ៉ាទៀង ថៃ និងលោកជំទាវបណ្ឌិត វណ្ណ លុយ លោកយិន សាវ៉េន និង លោក ឡេង ធារ៉ា បានគិតគូរពីសុខទុក្ខរបស់លោក និងក្រុមគ្រួសារ។ លោកបានជូនពរដល់ឯកឧត្តមឧកញ៉ា ទៀង ថៃ លោកជំទាវបណ្ឌិត វណ្ណ លុយ លោក យិន សាវ៉េន និងលោក ឡេង ធារ៉ា សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។
សម្ភារដែលបាននាំយកផ្តល់ជូនដែលជាអំណោយរបស់ឯកឧត្តមឧកញ៉ា ទៀង ថៃ និងលោកជំទាវ បណ្ឌិត វណ្ណ លុយ ឧបត្ថម្ភជូនលោក យឹម សុខារិន នាពេលនោះរួមមាន៖ អង្ករ ចំនួន ៥០គីឡូក្រាម, មី២កេស, ត្រីខ២យួរ, ទឹកសុីអ៉ីវ២យួរ, ទឹកត្រី២យួរ, ម៉ាស់៣ប្រអប់, អាល់កុល៤លីត្រ និងថវិកាចំនួន ៨ម៉ឺនរៀលផងដែរ ៕