រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ០៨គ្រួសារ នៅក្នុងឃុំស្វាយ និងឃុំធ្លកវៀន ទទួលបានអំណោយអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាមគ្គីមានជ័យ

  • 508
  • ដោយ taravong

សាមគ្គីមានជ័យ៖ នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ លោក កេត សំអាន អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាមគ្គីមានជ័យ លោក ឈួន ចាន់ណា ប្រធានគណៈកម្មាធិការអនុសាខាស្រុក និងលោកស្រី ជា ម៉ៅ អនុប្រធានអនុសាខា រួមជាមួយមន្ត្រី មានការចូលរួមពីអាជ្ញាធរឃុំ ភូមិ បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១។ ផ្ទះរលំទាំងស្រុង ចំនួន ៣ខ្នង របើកដំបូល ចំនួន ២ខ្នង ស្ថិតនៅភូមិពោធិ៍រិទ្ធិក្រៃ ភូមិជន្លាត់ដៃ ឃុំស្វាយ និង រលំផ្ទះទាំងស្រុង ១ខ្នង របើកដំបូលផ្ទះ ២ខ្នង ស្ថិតនៅភូមិស្ពានដែក ភូមិតាំងត្បែង ឃុំធ្លកវៀន នៃស្រុកសាមគ្គីមានជ័យ។

ក្នុងឱកាសនោះក្រុមការងារបានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ទោះនៅទីណាក៏ដោយ។

លោក ឈួន ចាន់ណា បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជាប្រចាំ ចំពោះគ្រោះមហន្តរាយដែលកើតអាចកើតឡើងជាយថាហេតុ និងសូមថែរក្សាសុខភាពឱ្យបានល្អ ត្រូវអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា។ អំណោយដែលគ្រួសាររងគ្រោះនីមួយៗទទួលបាន រួមមាន៖ គ្រួសាររលំផ្ទះទាំងស្រុង: អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ឃីត ១កញ្ចប់ (មុង១, ភួយ១, ក្រម៉ា១, សារ៉ុង១), តង់ ១ និងថវិកា ៥០.០០០រៀល និងគ្រួសាររបើកដំបូលផ្ទះ: អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, និងថវិកា ៥០.០០០រៀល ៕

អត្ថបទទាក់ទង