រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ពីថ្ងៃទី០២-០៤ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រកាសបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៩នាក់ថ្មីបន្ថែមទៀត

  • 334
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាល ខេត្តកំពង់ឆ្នាំង បានចេញសេចក្ដី ប្រកាសព័ត៌មានស្ដីពីការបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៩នាក់ថ្មីបន្ថែមទៀត សម្រាប់ថ្ងៃទី០២-០៤ ខែមិថុនា ឆ្នាំ២០២១ ដោយក្នុងនោះស្រុកបរិបូណ៌ ចំនួន ១នាក់ ស្រុកកំពង់ត្រឡាច ចំនួន ០៦នាក់ និងស្រុកសាមគ្គីមានជ័យ ១២នាក់ ជាពលករមកពីប្រទេសថៃ និងកម្មកររោងចក្រ។

សរុបអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៨៧នាក់ ស្រី២២១នាក់, អ្នកជាសះស្បើយសរុប ៨២នាក់ ស្រី ៤៦នាក់(ជាសះស្បើយថ្មី ចំនួន ២១នាក់ ស្រី១៥នាក់), កំពុងសម្រាកព្យាបាលចំនួន ២០១នាក់ ស្រី ១៧២នាក់, ស្លាប់ថ្មី ១នាក់ សរុបចំនួន ០៤នាក់។ សូមអានខ្លឹមសារលំអិត ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលមានជូនភ្ចាប់ក្នុងសេចក្ដីប្រកាសព័ត៌មាន៖

អត្ថបទទាក់ទង