កំពង់ឆ្នាំង៖ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាល ខេត្តកំពង់ឆ្នាំង បានចេញសេចក្ដី ប្រកាសព័ត៌មានស្ដីពីការបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២២នាក់ថ្មីបន្ថែមទៀត សម្រាប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ដោយក្នុងនោះស្រុករលាប្អៀរ ០៣នាក់ ស្រុកសាមគ្គីមានជ័យ ០៩នាក់ ស្រុកកំពង់ត្រឡាច ០៩នាក់ និងកម្មកររោងចក្រ នៅបាធាយខេត្តកំពង់ចាម ចំនួន ១នាក់។
សរុបអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៦៨នាក់ ស្រី២១៣នាក់, អ្នកជាសះស្បើយសរុប ៦១នាក់ ស្រី ៣១នាក់(ជាសះស្បើយថ្មី ចំនួន១២នាក់ ស្រី០៦នាក់), កំពុងសម្រាកព្យាបាលចំនួន ២០៤នាក់ ស្រី ១៨០នាក់។ សូមអានខ្លឹមសារលំអិត ដូចមានបញ្ជាក់ជូនក្នុងសេចក្ដីប្រកាសព័ត៌មាន៖