កំពង់ឆ្នាំង៖ នារសៀលថ្ងៃចន្ទ ៥រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង រួមនឹងសហការី បានចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនដល់លោក លន់ ទ្រី អនុប្រធានក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ (ក្រុម២) ដែលកំពុងធ្វើចត្តាឡីស័កនៅគេហដ្ឋានបន្តរយៈពេល ១៤ ថ្ងៃទៀត បន្ទាប់ពីទទួលបានការព្យាបាលជំងឺកូវីដ-១៩ ជាសះស្បើយ។
ក្នុងឱកាសនោះដែរ លោក លី សុភា បានធ្វើការផ្តាំផ្ញើដល់លោក លន់ ទ្រី និងក្រុមគ្រួសារ សូមថែរក្សាសុខភាពឱ្យបានល្អ និងចូលរួមធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ព្រមទាំងអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ ក៏ដូចជាអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល។ លោក លន់ ទ្រី ព្រមទាំងគ្រួសារ បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លី សុភា និងសហការី ដែលបានមកសួរសុខទុក្ខ និងនាំយកសម្ភារ ថវិកា។ សូម គោរពជូនពរលោកប្រធាន និងមន្ត្រីរាជការទាំងអស់ ទទួលបាននូវពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ៕