រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានទទួល អង្ករ ១តោន ម៉ាស់ ២កេះធំ និងជែល ១កេះធំ ពីសមាគមវៀតណាម ខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩

  • 384
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅថ្ងៃចន្ទ ៥រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានទទួល អង្ករ ១ តោន ម៉ាស់ ២ កេះធំ និងជែល ១កេះ ធំ ពីសមាគមវៀតណាម ខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក្រោមអធិបតីភាពឯកឧត្តម អម សុភា និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង។ ដោយមានការចូលរួមពីឯកឧត្តមវេជ្ជបណ្ឌិត ប្រាក់ វុន ប្រធានមន្ទីរសុខាភិបាលខេត្ត និងសមាគមវៀតណាម ខេត្តកំពង់ឆ្នាំង។

ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមវៀតណាម ខេត្តកំពង់ឆ្នាំង ដែលបានផ្តល់សម្ភារដល់រដ្ឋបាលខេត្ត ដើម្បីចាត់ចែង បែងចែកក្នុងការផ្សព្វផ្សាយទប់ស្កាត់ពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ឯកឧត្តម បានធ្វើការផ្តាំផ្ញើដល់សមាគម និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ ក៏ដូចជាអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ៕

អត្ថបទទាក់ទង