រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម ជា មានិត ចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កចំនួន ៥០គ្រួសារ នៅតាមខ្នងផ្ទះ

  • 385
  • ដោយ taravong

ទឹកផុស៖ នៅព្រឹកថ្ងៃសៅរ៍ ៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម ជា មានិត ប្រធានក្រុមការងារមូលដ្ឋានចុះជួយឃុំជៀប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងសហការី បានចុះសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កចំនួន ៥០គ្រួសារ នៅតាមខ្នងផ្ទះ។ ដោយមានការចូលរួមអមដំណើរពីលោក ឃឹម ផល្លា ប្រធាន ស.ស.យ.ក ស្រុកទឹកផុស រួមនឹងសមាជិក សមាជិកា ស.ស.យ.ក ស្រុក។

ឯកឧត្តម បានពាំនាំប្រសាសន៍សាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ជា វ៉ាន់ដេត និងបានណែនាំពីវិធីការពារ ជំងឺកូវីដ-១៩ តាមការណែរបស់រាជរដ្ឋាភិបាល គឺៈ ៣ការពារ និង៣កុំ ព្រមទាំងអនុវត្តឱ្យបានត្រឹមត្រូវតាមក្រសួងសុខាភិបាល។ ក្នុងឱកាសនោះផងដែរឯកឧត្តមប្រធានក្រុមការងារបាននាំយកអំណោយរបស់ឯកឧត្តម ជា វ៉ាន់ដេត ផ្តល់ជូនក្នុង១គ្រួសារទទួលបាន៖ មី១កេស, អង្ករ ២០គីឡូក្រាម, ទឹកត្រី១យួរ, ត្រីខកំប៉ុង១យួរ និងម៉ាស់១ប្រអប់ ៕

អត្ថបទទាក់ទង