រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

បេសកកម្មរបស់មន្រ្តីអ្នកយកព័ត៌មានខេត្តកំពង់ឆ្នាំង ក្នុងបរិបទកូវីដ-១៩

  • 564
  • ដោយ taravong

មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម ម៉ម ឈឿម ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានរៀបចំក្រុមការងារដែលមានការិយាល័យជំនាញ ជាប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ ក្នុងការបំពេញបេសកកម្មផ្តល់ព័ត៌មានពិតជូនសាធារណៈជន តាមរយៈរូបភាព ខ្លឹមសារ និងសម្លេង កុំឱ្យប្រជាពលរដ្ឋមានការភ័ណ្ឌច្រឡំ និងមានភាពជឿងជាក់លើប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ។

នៅក្នុងបេសកម្មដ៏មុតស្រួចនេះ មន្រ្តីអ្នកយកព័ត៌មាននៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានបំពេញតួនាទីយ៉ាងយកចិត្តទុកដាក់ ក្នុងការប្រមូលព័ត៌មាន ផ្តល់ព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន ជូនដល់សារធារណៈជនឱ្យបានយល់ច្បាស់អំពីការផ្ទុះ និងការរកឃើញ ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅតាមតំបន់ក្នុងភូមិសាស្រ្តនានាក្នុងខេត្តកំពង់ឆ្នាំង។ បង្កើនការប្រុងប្រយ័ត្ន និងមិនភ័យស្លន់ស្លោ ភ្លេចពីវិធានការការពារ។

បើទោះបីស្ថិតក្នុងភាពប្រឈម និងការឆ្លងនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ប៉ុន្តែក្រុមអ្នកយកព័ត៌មានរបស់មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង មានវិទ្យុ ទូរទស្សន៍ និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា មិនដែលបោះបង់ចោលសមរភូមិដ៏លំបាកមួយនេះឡើយ។

ដើម្បីចូលរួមជាមួយនិងវិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ មន្ទីរបានបែងចែកក្រុមការងារ ដាក់តាមវេណ ដោយមិនឱ្យមានការជួបជុំបុគ្គលិកនោះទេ ដោយបានអនុវត្តការងារតាមប្រព័ន្ធការងារពីចំងាយ ចំពោះអ្នកមកបំពេញការងារផ្ទាល់ បានពាក់ម៉ាស់ លាងដៃនិងអាល់លកុល។ បើទោះបីស្ថិតក្នុងស្ថានភាពនេះ មានការលំបាកក៏ពិតមែន ប៉ុន្តែបានហ្វឹកហ្វឺនឱ្យមន្រ្តីបុគ្គលិក ចេះប្រើប្រាស់នូវកម្មវិធីការងារ តាមអនឡាញផងដែរ។

មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង មានវិទ្យុ ទូរទស្សន៍ និងមានការផ្សព្វផ្សាយតាមបណ្តាញផ្សព្វផ្សាយសង្គម មាន: facebook facebook Page គេហទំព័រ និងTVonline គឺជាប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិមួយ ក្នុងខេត្តដែលបានបង្ហាញអំពីសកម្មភាពនានារបស់មន្រ្តី ថ្នាក់ដឹកនាំខេត្ត ចុះមូលដ្ឋាន នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ "ប្លែក លឿន ទុកចិត្តបាន ពេលណា ទីណាក៏បាន" ៕

អត្ថបទទាក់ទង