រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំងចុះសួរសុខទុក្ខ លោក ឌុច សឿន អតីតអនុប្រធានការិយាល័យអតីតយុទ្ធជន នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បច្ចុប្បន្នចូលនិវត្តន៍

  • 320
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ដឹកនាំដោយលោកស្រី សោម ស៊ីឡេង អនុប្រធានមន្ទីរ និងសការី តំណាង លោកថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានចុះសួរសុខទុក្ខ លោកឌុច សឿន អតីតអនុប្រធានការិយាល័យអតីតយុទ្ធជន នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បច្ចុប្បន្នមន្រ្តីចូលនិវត្តន៍ រស់នៅភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

បន្ទាប់ពីជួបសំណេះសំណាលសួរសុខទុក្ខលោករួចមក ក្រុមការងារ បានជូនអំណោយដល់លោក ឌុច សឿន និងក្រុមគ្រួសារ រួមមាន៖ អង្ករ ៥០គីឡូក្រាម និងថវិកាចំនួន ២០០ ០០០រៀល ៕

អត្ថបទទាក់ទង