រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោកជំទាវ ប៊ន សុភី ដឹកនាំក្រុមការងារ ជំនាញពាក់ព័ន្ធចុះពិនិត្យមើលភូមិសាស្ត្រតំបន់ប្រើប្រាស់ច្រើនយ៉ាងដែលប្រជាពលរដ្ឋស្នើសុំរៀបចំតំបន់ទេសចរណ៍នៅភ្នំនាងកង្រី

  • 429
  • ដោយ taravong

កំពង់ឆ្នាំង៖ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង រួមនិងលោក លោកស្រីថ្នាក់ដឹកនាំពាក់ព័ន្ធខេត្ត ស្រុក ព្រះសង្ឃ អាចារ្យគណកម្មការ បានចុះទៅពិនិត្យមើលតាមភូមិសាស្រ្តតំបន់ប្រើប្រាស់ច្រើនយ៉ាងស្ថិតនៅតំបន់ជុំវិញភ្នំនាងកង្រី ដែលបងប្អូនប្រជាពលរដ្ឋបានដាក់សំណើដើម្បីរៀបចំថ្មី និងជួសជុលកន្លែងខ្លះដែលមានស្រាប់។

យោងទៅតាមការស្នើសុំនោះមាន៖
១. សុំផ្ទៃដីដាំកូនឈើជាបរិស្ថានមាន ធ្នុង ក្រញ៉ូង បេង នាងនួន
២. ជីកទំនប់ទប់ទឹកភ្លៀង រំកិលចេតិយ៍ចាស់
៣. សុំកសាងរូបសំណាក់ដំរីលត់ជង្គង់ ជណ្តើរឡើង រូបបដិមាករ ព្រះពុទ្ធរូប រូបសន្និមា នាង១២ រូបសំណាក់ពុទ្ធិសែននាងកង្រី រូបមេទ័ពសេរីជ័យ សំណាក់ប្រែសារ និងរូបផ្សេងទៀតពាក់ព័ន្ធនិងប្រវត្តរឿងប្រេងពីសម័យកាលបុរាណ។

លោកជំទាវ ប៊ន សុភី ក៏បានមានប្រសាសន៍នៅពេលនោះថាៈដោយមានការចូលរួម និងយោងតាមការស្នើសុំពីបងប្អូនប្រជាពល រដ្ឋតាមរយះអាជ្ញាធរគ្រប់លំដាប់គឺចង់ឱ្យតំបន់នោះក្លាយទៅជាតំបន់រមណីយដ្ឋាន បរិស្ថានល្អ និងទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវជិតឆ្ងាយចូលទស្សនា។

លោកជំទាវបានជម្រុញដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធគ្រប់ថ្នាក់ ក្រោយពី បានចុះពិនិត្យសិក្សាជាក់ស្តែង និងបន្តដាក់ជូនឯកឧត្តមអភិបាលខេត្តពិនិត្យ និងសម្រេចទៅលើសំណើនោះ។

លោកជំទាវ ក៏បានផ្តាំផ្ញើឱ្យអាជ្ញាធរ គណៈកម្មការ ព្រះសង្ឃ ត្រូវអនុវត្តអ្វីមួយត្រូវគោរពតាមច្បាប់ ពិសេសដើម្បី ឱ្យដំណើរការទៅបានត្រូវមានការរៀបចំជាសហគមន៍ជាមុនសិន សិក្សាស្វែងរកប្រភពថវិកា ជាង សម្ភារៈសាងសង់ទៅតាមក្បួនខ្នាត រចនាបទបុរាណឱ្យបានច្បាស់លាស់ ៕

អត្ថបទទាក់ទង