រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ប្រជាកសិករ ចំនួន ២៨៤គ្រួសារ នៅក្នុងស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង បានទួលស្រូវពូជដែលជាអំណោយរបស់សម្តេចចៅហ្វាវាំង គង់ សំអុល

  • 521
  • ដោយ taravong

កំពង់ឆ្នាំង៖ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានផ្តល់ជូនស្រូវពូជចំនួន ១០តោន ដល់ប្រជាកសិករចំនួន ២៨៤គ្រួសារ មកពីឃុំចំនួន ០៧ ក្នុងស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។

នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ សម្តេចចៅហ្វាវាំង គង់ សំអុល បានចាត់ឱ្យលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត និងលោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ឆ្នាំង នាំយកស្រូវពូជចំនួន ១០តោននេះ មកចែកជូនដល់ប្រជាពលរដ្ឋ សម្រាប់ធ្វើការដាំដុះ នៅក្នុងរដូវវស្សានេះ ៕

អត្ថបទទាក់ទង