រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្ដម ប៉ា សុខុម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងលោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាននាំយកអំណោយជាថវិកា និងសម្ភារៈរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់កាលពីយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១

  • 414
  • ដោយ taravong

នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១
ឯកឧត្ដម ប៉ា សុខុម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងលោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាននាំយកអំណោយជាថវិកា និងសម្ភារៈរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់កាលពីយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ចំនួន ២ គ្រួសារ ក្នុងនោះ១គ្រួសារ រលំដល់ដីនៅភូមិគ្រួស និង១គ្រួសារ របើកដំបូល នៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ដោយមានការចូលរួមពីលោក សោម វឺន ប្រធានក្រុមប្រឹក្សាស្រុក លោក សេង វិចិត្រ អភិបាលរងស្រុក និងអាជ្ញាធរឃុំរលាប្អៀរ ផងដែរ។

អំណោយដែលបាននាំយកមកឧបត្ថម្ភរួមមាន៖

គ្រួសាររំលំផ្ទះ ទទួលបានថវិកា ចំនួន ៤០០,០០០ រៀល អង្ករ១បាវ​ ៥0គីឡូ មី​ ២កេសតូច ទឹកត្រី២យួរ ទឹកសុីអុីវ​ ២យួរ ត្រីខ២យួរ កៅស៊ូ​ តង់​ ២​ ផ្ទាំង ។

គ្រួសារដែលរបើកដំបូល ទទួលបានថវិកា​ ១០០,០០០រៀល អង្ករ១បាវ​ ២៥គីឡូ មី​ ១កេសតូច ទឹកត្រី១យួរ ទឹកសុីអុីវ​ ១យួរនិងត្រីខ១យួរ ។

ក្នុងឱកាសនោះ ឯកឧត្ដម ប៉ា សុខុម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានពាំនាំបណ្តាំសាកសួរសុខទុក្ខរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ដែលតែងតែគិតគូពីសុខទុក្ខបងប្អូនយើងនៅតាមមូលដ្ឋាន។ លោក ក៏បានផ្តាំផ្ញើបងប្អូនទាំងអស់ត្រូវមានការគិតគូប្រុងប្រយ័ត្នចំពោះ ជម្ងឺប្រភេទថ្មី គឺ កូវីដ-១៩ ព្រោះ ជាជម្ងឺកាចសាហាវមានការចម្លងលឿនរហូតដល់ស្លាប់ផងដែរ ។

អត្ថបទទាក់ទង