ស្រុកជលគិរី៖ នៅព្រឹកថ្ងៃចន្ទ ៧រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង រួមដំណើដោយឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកអំណោយផ្តល់ជូនយកអំណោយទៅឧបត្ថម្ភមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យប្រពៃគិរី ក្នុងស្រុកជលគិរី។ ដោយមានការចូលរួពីលោក ហៃ មនោរម្យ អភិបាលស្រុកជលគិរី។
ឆ្លៀតនៅក្នុងឱកាសនៃការចុះសួរសុខទុក្ខនោះឯកឧត្តម ឡុង ឈុនឡៃ បានលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការទប់ស្កាត់ បង្ការ ជម្ងឺកូវីដ-១៩ ហើយក៏បានផ្តាំផ្ញើទៅដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ព្រមទាំងចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់់នូវវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ។
អំណោយដែលបានផ្តល់ជូនមណ្ឌលចត្តាឡីស័កវិទ្យាល័យប្រពៃគិរី រួមមាន៖ ទឹកបរិសុទ្ធវីតាល់ ២៥កេស, ទឹកផ្លែឈើ ៧កេស, មី ៣កេស, ពងទា ៤០០គ្រាប់, អង្ករ ១តោន, ត្រីខ ៥០០កំប៉ុង និង២យួរ, ទឹកស៊ីអ៊ីវ ១២០ដប, ម៉ាស់ ១០ប្រអប់ និង១០០, ធុងលាងសម្អាតដៃ ៥, សាប៊ូ ២០ដុំ, ទឹកសុទ្ធ ១១០យួរ, អាកុល ៤លីត្រ ៕