កំពង់ត្រឡាច៖ អាជ្ញាធរស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងដឹកនាំដោយ លោក ឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាច ដោយមានការចូលរួមពីលោក សន សំអាត អភិបាលរងស្រុក ក្រុមការងារចំរុះរបស់ស្រុក និងក្រុមការងារមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានចុះបាញ់ថ្នាំសម្លាប់មេរោគនៅផ្សារសាលាលេខ៥ និងបានអប់រំផ្សព្វផ្សាយ អំពីវិធានការការពារ ជំងឺកូវីដ-១៩។
លោក ឈឹម វុទ្ធា បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យចូលរួមទប់ស្កាត់ទាំងអស់គ្នា នូវមេរោគដ៏កាចសាហាវមួយនេះ ជាពិសេសអនុវត្តឱ្យបាននូវវិធានការឱ្យបានត្រឹមត្រូវតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាគឺ៣ការពារ និង៣កុំ និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕