សាមគ្គីមានជ័យ៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ
លោក វ៉ន ចន មន្ត្រីទទួលបន្ទុកសម្របសម្រួលកិច្ចការសហគមន៍ របស់អង្គការតុកែញញឹមកម្ពុជា ដោយ មានការចូលរួមពីលោក សាយ ប៊ុនថេង មន្ត្រីសាលាស្រុក លោក ប៉ុល ដារ៉ា មន្ត្រីការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គមស្រុក និងបុគ្គលិកអង្គការ អាជ្ញាធរឃុំ ភូមិ យុវជនឃុំ បានចុះចែកអំណោយសប្បុរសធម៌ ជូនទៅដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ តាមខ្នងផ្ទះចំនួន ២០គ្រួសារ នៅក្នុងឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
សម្ភារដែលបានចែកជូនរួមមាន÷ អង្ករ ចំនួន ៤០ គីឡូក្រាម , បន្លែរ ៣ គីឡូក្រាម, ត្រី ១ គីឡូក្រាម , ទឹកត្រី ០២ដប , ទឹកស៊ីអ៊ីវ ២ ដប, ស្កសរ ១ គីឡូក្រាម , អំបិលអុីយ៉ូត ១ គីឡូក្រាម, ខ្ទឹមស ១ គីឡូក្រាម , ប្រេងឆា ១ លីត្រ , ទឹកសណ្តែក ១ យួរ , សាច់ ២ គីឡូក្រាម, សាប៊ូ Protect ចំនួន ២ ដុំ ជែលសម្រាប់លាងដៃ ៣ ដប និងម៉ាស់ ចំនួន ១០ សន្លឹក។
ក្នុងឱកាសនេោះក្រុមការងារអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ននូវគ្រោះថ្នាក់ផ្សេងៗ និងត្រូវរស់នៅដោយមានអនាម័យជានិច្ចគឺ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ថែរក្សាការពារខ្លួនពីជំងឺផ្សេងៗ ជាពិសេសជៀសវាងការឆ្លងរីករាលដាលពីជំងឺកូវីដ-១៩ ដែលកំពុងតែបង្កហានិភ័យនៅទូទាំងសកលលោក ក៏ដូចជាប្រទេសកម្ពុជាយើង ត្រូវអនុវត្តតាមឣនុសាន៏ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុនសែន គឺ៣ ការពារ និង៣កុំ និងគោលកាណ៍ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជាប្រចាំ ៕