រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោក លី សុភា ថ្លែងអំណរគុណចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ដែលបានផ្តល់ឱសថសម្រាប់ទុកបង្ការ និងព្យាបាលជម្ងឺកូវីដ-១៩ ដល់មន្ត្រីរាជការមន្ទីរ

  • 501
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំ មន្ទីរ និងមន្រ្តីរាជការ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបណីយកម្ម និងសំណង់ និងលោកជំទាវ ដែលបានផ្តល់ឱសថសម្រាប់ទុកបង្ការ និងព្យាបាលជម្ងឺកូវីដ-១៩ ដើម្បីត្រៀមប្រើប្រាស់ ក្នុងករណីឆ្លង ព្យាបាលនៅតាមផ្ទះ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល។

ក្នុងនាមលោក លី សុភា ប្រធាន មន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយាដីខេត្តកំពង់ឆ្នាំង រួមនឹងមន្ត្តី្ររាជការទាំងអស់របស់មន្ទីរ សូមគោរពជូនពរឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងចៅៗមានសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន បញ្ញាឈ្លាសវៃ និងជន្មាយុយឺនយូរ សូម ទទួលបាននូវពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ ជានិច្ចនិរន្តន៍ និងសូម បានសម្រេច ជោគជ័យយ៉ាងត្រចះ ត្រចង់ និងការកសាងសមិទ្ធផលសង្គមជាមួយនឹងសុខសន្តិភាព សម្បូណ៌រុងរឿង និងការអភិវឌ្ឍលើគ្រប់វិស័យ ៕

អត្ថបទទាក់ទង