កំពង់ឆ្នាំង៖ នៅថ្ងៃសៅរ៍ ១៣កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ លោក ឈួន ចាន់ណា អភិបាលរងស្រុកសាមគ្គីមានជ័យ និងលោកស្រី សោភ័ណ្ឌណារី អាជីវករលក់ថ្នាំពេទ្យសាលាលេខប្រាំ បានឧបត្ថម្ភ អាល់កុល២កាន ស្មើឹនឹង ៦០លីត្រ និងម៉ាស់ ២៥ប្រអប់ ដល់សាលាស្រុកកំពង់ត្រឡាច តាមរយៈលោក សន សំអាត អភិបាលរងស្រុកកំពង់ត្រឡាច។
ក្នុងឱកាសនោះលោក សន សំអាត បានធ្វើការថ្លែងអំណរគុណដល់ លោក ឈួន ចាន់ណា និងលោកស្រី សោភ័ណ្ឌណារី ដែលបានជួយឧបត្ថម្ភអាល់កុល និងម៉ាស់ ដើម្បីរដ្ឋបាលស្រុក ប្រើប្រាស់ក្នុងយុទ្ធនាការផ្សព្វផ្សាយជូនប្រជាពលរដ្ឋក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។
ឆ្លៀតក្នុងឱកាសនោះលោក សន សំអាត ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា ដោយអនុវត្តតាមប្រសាសន៍ថ្នាក់ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាគឺ ៣ការពារ ៣កុំ និងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវ ៕