រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អាជ្ញាធរស្រុកកំពង់ត្រឡាច ចុះណែនាំដល់មណ្ឌលសុខភាព គ្លីនិច បន្ទប់ថែទាំជម្ងឺឯកជន ដែលបានទទួលពិនិត្យជម្ងឺជូនប្រជាជនត្រូវអនុវត្តតាមការណែនាំ និងចុះណែនាំដល់អាជីវករ ប្រជាពលរដ្ឋត្រូវពាក់ម៉ាស់ជាដាច់ខាត

  • 733
  • ដោយ taravong

កំពង់ត្រឡាច៖ នៅថ្ងៃសុក្រ ៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ លោក សន សំអាត អភិបាលរងស្រុក តំណាងលោក ឈឹម វុទ្ឋា អភិបាលស្រុកកំពង់ត្រឡាច បានដឹកនាំកំលាំងចំរុះចុះផ្សព្វផ្សាយ និងណែនាំដល់ មណ្ឌលសុខភាព គ្លីនិច បន្ទប់ថែទាំជម្ងឺឯកជន ដែលបានទទួលពិនិត្យជម្ងឺជូនប្រជាជនដើម្បីចូលរួមតាមដានពីអការ:អ្នកជម្ងឺ អោយរៀបចំបន្ទប់ពិសេសដោយឡែក ហើយរបាយការណ៏ជាបន្ទាន់ទៅមន្រ្តីការិយាល័យសុខាភិបាលស្រុក និងចុះណែនាំដល់អាជីវករ ប្រជាពលរដ្ឋដើរចូលក្នុងផ្សារ ត្រូវពាក់ម៉ាស់ជាដាច់ខាត។

លោក សន សំអាត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងតាមប្រសាសន៍ថ្នាក់ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាគឺ ៣ការពារ ៣កុំ ៕

អត្ថបទទាក់ទង