រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ព្រះចៅអធិការវត្ត វារីផាសុខារាម ហៅវត្តទឹកជុំ ឬអង្គជុំ និងអាជ្ញាធរ ចុះសួសុខទុក និងនាំយកសម្ភារ ថវិកា ជូនបងប្អូនដែលបានធ្វើចត្តាឡីស័ក១៤ថ្ងៃនៅមណ្ឌលស្រុកទឹកផុស

  • 721
  • ដោយ taravong

កំពង់ឆ្នាំង៖ ព្រះមុនីសីលវង្សា ខុន ឆុន ព្រះរាជាគណថ្នាក់កិត្តិយស ទីប្រឹក្សាផ្ទាល់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅធិកាវត្តទឹកជុំ (អង្គរជុំ លោកឳសមសាន្ត), ព្រះគ្រូបញ្ញាបទីបោ ហួន សុភឿន ទីប្រឹក្សាផ្ទាល់សម្ដេចព្រះអគ្គមហាសង្ឃរាជា នៃព្រះរាជាណាចក្រកម្ពុជា ព្រះគ្រូសមុហ៍អនុគណស្រុកទឹកផុស និងជាព្រះចៅអធិកាវត្តមហាកុសលចេតនារាម, ព្រះគ្រូញ្ញាណធរោ យាន សុឃឿន លេខាអនុគណស្រុកទឹកផុស ព្រមទាំងព្រះសង្ឃ និងលោក សុខ សន្ធី អភិបាលរងស្រុកទឹកផុស បាននិមន្ត និងអញ្ជើញចុះទៅសួសុខទុកបងប្អូនដែលបានធ្វើចត្តាឡីស័ក១៤ថ្ងៃនៅមណ្ឌល់ស្រុកទឹកផុស។

ក្នុងឱកាសនៃការចុះសំណេះសំណាលទៅកាន់គ្រូពេទ្យ និងប្រជាពលរដ្ឋនៅមណ្ឌលចត្តាឡីស័កនោះដែរ លោក អភិបាលស្រុក បានសំណូមពរឱ្យមានការយកចិត្តទុកដាក់នូវអនាម័យ និងរក្សាគម្លាតគ្នាដើម្បីការពារពីជំងឺកូវីដ-១៩ ពិសេសគោរពអនុវត្តឱ្យបាននូវវិធានគឺ៣ការពារ និង៣កុំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។ ក្នុងនោះក៏មានការប្រគល់ជូនសម្ភារ និងថវិកាមួយចំនួនដើម្បីជួយក្រុមគ្រូពេទ្យនិងគណកម្មកានៅទីនោះផងដែរ ៕

អត្ថបទទាក់ទង