រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង ផ្ញើលិខិតគោរពជូនពរ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន និងលោកជំទាវ បុត្រា បុត្រី ចៅៗ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

  • 506
  • ដោយ taravong

កំពង់ឆ្នាំង៖ ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ គ.ស.២០២១ ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង ផ្ញើលិខិតគោរពជូនពរ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅៗ ជាទីស្រឡាញ់។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខ្ញុំបាទសូមគោរពជូនពរឯកឧត្តមបណ្ឌិតសភាចារ្យ និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅៗ មានសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន បញ្ញាឈ្លាសវៃ និងជន្មាយុយឺនយូរ សូម​ទទួលបាននូវពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ ជានិច្ចនិរន្តន៍ និងសូម​បានសម្រេច​​ជោគជ័យយ៉ាងត្រចះ​ត្រចង់ និងការកសាងសមិទ្ធផលសង្គម និងខេត្តកំពង់ឆ្នាំង ជាមួយនឹងសុខសន្តិភាព សម្បូណ៌រុងរឿង និងការអភិវឌ្ឍលើគ្រប់វិស័យ ៕

អត្ថបទទាក់ទង