កំពង់ឆ្នាំង៖ លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយាដីខេត្តកំពង់ឆ្នាំង រួមនឹងមន្ត្តី្ររាជការទាំងអស់របស់មន្ទីរ សូមគោរពជូនពរ ឯកឧត្តម លោកជំទាវ អភិបាលរងកំពង់ឆ្នាំង ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ គ.ស.២០២១។ យើងខ្ញុំ សូមធ្វើអភិវន្ទនកិច្ចលើកហត្ថទាំងទ្វេរបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី សូមប្រោសប្រសិទ្ធពរជ័យនិងតាមបីបាច់ថែរក្សា ឯកឧត្តម លោកជំទាវ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងឈានមកដល់ខាងមុខ យើងខ្ញុំសូមគោរពជូនពរមានសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន បញ្ញាឈ្លាសវៃ និងជន្មាយុយឺនយូរ សូមទទួលបាននូវពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ ជានិច្ចនិរន្តន៍ និងសូមបានសម្រេចជោគជ័យយ៉ាងត្រចះត្រចង់ និងការកសាងសមិទ្ធផលសង្គមជាមួយនឹងសុខសន្តិភាព សម្បូណ៌រុងរឿង និងការអភិវឌ្ឍលើគ្រប់វិស័យ ៕