រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ផ្ញើសារ​លិខិតគោរពជូនពរ សម្ដេចអគ្គមហាអគ្គមហាពញ្ញាចក្រីហេង សំរិន និងសម្ដេច​ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ

  • 296
  • ដោយ taravong

កំពង់ឆ្នាំង៖ ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ គ.ស.២០២១ ថ្នាក់ដឹកនាំ​ខេត្តកំពង់ឆ្នាំង​ ជំនួសមុខឲ្យព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង សូមធ្វើអភិវន្ទនកិច្ចលើកហត្ថទាំងទ្វេបួង សួង ដល់ គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី សូមជួយ ប្រោសប្រសិទ្ធពរជ័យ និង តាម បីបាច់ ថែរក្សា សម្ដេចអគ្គមហាអគ្គមហាពញ្ញាចក្រី និងសម្ដេច​ធម្មវិសុទ្ធវង្សា បុត្រា បុត្រី ព្រម ទាំង ចៅ ប្រុស ចៅ ស្រី ជាទីស្រឡាញ់ របស់សម្ដេច សូមសមប្រកបដោយសុខភាពល្អបរិបូរណ៍ ប្រាជ្ញាភ្លឺថ្លា និង ឈ្នះអស់មារសត្រូវ គ្រប់ទិសទី ដើម្បីដឹកនាំមាតុភូមិកម្ពុជា ឈានដល់ត្រើយសុភមង្គល ថ្កុំថ្កើង សម្បូណ៌រុងរឿងជានិច្ចនិរន្តរ៍តរៀង​ទៅ។

យើងខ្ញុំទាំងអស់គ្នា សូម​សម្ដែង​នូវការ​គោរពដឹង​គុណ ប្រកបដោយ​កតញ្ញូតាធម៌យ៉ាង​ជ្រាល​ជ្រៅបំផុត​ គោរពជូន​ចំពោះ​ សម្ដេច​អគ្គមហាពញ្ញាចក្រី ប្រធាន​រដ្ឋសភា ដែល​ជានិច្ចកាល​តែង​បាន​យក​អស់កម្លាំងកាយ កម្លាំង​​ចិត្ត​ លះបង់គ្រប់​បែប​យ៉ាង​ដឹកនាំ​ស្ថាប័នរដ្ឋសភាក្នុងបេសកកម្ម​ដ៏ឧត្តុង្គឧត្តម ក្នុងការពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋនៅកម្ពុជា ព្រម​ទាំង​លើកកម្ពស់កិត្យានុភាព​ជាតិយ៉ាង​ធំធេងនៅក្នុងក្របខណ្ឌតំ​បន់ និង​ពិភពលោក ៕

អត្ថបទទាក់ទង