កំពង់ឆ្នាំង៖ ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ គ.ស.២០២១ យើងខ្ញុំក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ជំនួសមុខឲ្យព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង សូមធ្វើអភិវន្ទនកិច្ចលើកហត្ថទាំងទ្វេរបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី សូមជួយប្រោសប្រសិទ្ធពរជ័យ និងតាមបីបាច់ថែរក្សា សម្ដេចចៅហ្វាវាំង និង លោកជំទាវឧកញ៉ា បុត្រាបុត្រី ព្រមទាំងចៅប្រុស ចៅស្រី ជាទីស្រឡាញ់របស់ សម្ដេច សូមសមប្រកបដោយសុខភាពល្អបរិបូរណ៍ ប្រាជ្ញាភ្លឺថ្លា ទទួលបានជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវការគោរពដឹងគុណ ប្រកបដោយកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុតគោរពជូនចំពោះ សម្ដេចចៅហ្វាវាំង ដែលជានិច្ចកាលតែងបានយកអស់កម្លាំងកាយ កម្លាំងចិត្ត លះបង់គ្រប់បែបយ៉ាងបម្រើឧត្ដមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ និងជួយដល់ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង ក្នុងការអភិវឌ្ឍសមិទ្ធផលលើគ្រប់វិស័យ និងលើកកម្ពស់ជីវភាពរស់នៅបានរីកចម្រើនដ៏ត្រចះត្រចង់ ៕