កំពង់ឆ្នាំង៖ ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ គ.ស.២០២១ យើងខ្ញុំក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ជំនួសមុខឲ្យព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង សូមធ្វើអភិវន្ទនកិច្ចលើកហត្ថទាំងទ្វេរបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី សូមជួយប្រោសប្រសិទ្ធពរជ័យ និងតាមបីបាច់ថែរក្សា សម្តេចវិបុលសេនា ប្រធានព្រឹទ្ធសភា និងលោកជំទាវ បុត្រា បុត្រី ព្រមទាំងចៅប្រុស ចៅស្រី ជាទីស្រឡាញ់របស់សម្ដេច សូមសមប្រកបដោយសុខភាពល្អបរិបូរណ៍ ប្រាជ្ញាភ្លឺថ្លា ទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីរួមចំណែកដឹកនាំមាតុភូមិកម្ពុជា ឈានដល់ត្រើយសុភមង្គល ថ្កុំថ្កើង សម្បូណ៌រុងរឿងជានិច្ចនិរន្តន៍តរៀងទៅ។
យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវការគោរពដឹងគុណ ប្រកបដោយកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុតគោរពជូនចំពោះ សម្តេចវិបុលសេនា ប្រធានព្រឹទ្ធសភា ដែលជានិច្ចកាលតែងបានយកអស់កម្លាំងកាយ កម្លាំងចិត្ត លះបង់គ្រប់បែបយ៉ាង ដឹកនាំស្ថាប័នព្រឹទ្ធសភាក្នុងបេសកកម្មដ៏ឧត្ដុង្គឧត្ដម ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ព្រមទាំងលើកកម្ពស់កិត្យានុភាពជាតិយ៉ាងធំធេងនៅក្នុងក្របខណ្ឌតំបន់ និងពិភពលោក។
សូម សម្តេចវិបុលសេនា ប្រធានព្រឹទ្ធសភា និងលោកជំទាវ មេត្តាទទួលនូវការគោរពដ៏ជ្រាលជ្រៅ និងខ្ពង់ខ្ពស់បំផុតអំពីយើងខ្ញុំ ៕