រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចលេខ ៤៤ សសរ របស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២១ខាងមុខ

  • 574
  • ដោយ taravong

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃព្រហស្បតិ៍​ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ត្រី កែ ប៊ុនរិទ្ធ ស្នងការរងនគរបាលខេត្ត លោកវរសេនីយ៍ឯក យឹម សុជាតិ ស្នងការរងនគរបាលខេត្ត ដឹកនាំប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចលេខ ៤៤ សសរ របស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២១ខាងមុខ ដោយមានការចូលរួមពីលោក វរសេនីយ៍ឯក នន ស៊ីណាត អធិការស្រុកកំពង់ត្រឡាច លោកអធិការរង លោកនាយផ្នែក នាយប៉ុស្តិ៍ សរុបចំនួន២៩ នាក់។

បន្តមកលោកឧត្តមសេនីយ៍ត្រី កែ ប៊ុនរិទ្ធ និងលោកវរសេនីយ៍ឯក យឹម សុជាតិ ចុះពិនិត្យ នៅតំបន់ត្រួតពិនិត្យ រវាងព្រំប្រទល់ខេត្តនីមួយៗជាប់នឹងខេត្តកំពង់ឆ្នាំង ជាប់នឹងព្រំប្រទល់ជាមួយនឹងខេត្តកំពង់ស្ពឺ កណ្តាល តាមផ្លូវជាតិលេខ៥ និងបានឧបត្ថម្ភ សម្ភារ និងថវិកាដល់គោលដៅប្រចាំការ ដើម្បីអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការហាមឃាត់មិនឱ្យមានការឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

អត្ថបទទាក់ទង