កំពង់ឆ្នាំង៖ ថ្ងៃអង្គារ ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី០៦ ខែ មេសា ឆ្នាំ ២០២១ ឯកឧត្ដម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង លោក ឡោ សាលីម អនុប្រធានកិត្តិយសអនុសាខាស្រុកកំពង់លែង លោក ពុំ សុផល ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុក រួមជាមួយសមាជិក សមាជិកា នៃគណៈកម្មាធិការសាខា គណៈកម្មាធិការ អនុសាខា និងមន្ត្រីប្រតិបត្តិបានចុះផ្សព្វផ្សាយពីវិធានការបង្ការជម្ងឺកូវីដ-១៩ មានចែកសាប៊ូ និងជែល ជូនដល់ប្រជាពលរដ្ឋ នៅភូមិ ត្អូរលំ ចំនួន ២៦នាក់ ស្រី ១៧នាក់ នៅភូមិស្ទីងសណ្ដែក១៧នាក់ ស្រី១១នាក់។
បន្ទាប់ពីពិធីសំណេះសំណាលហើយ ឯកឧត្តម និងក្រុមការងារ បន្តចុះផ្សព្វផ្សាយ និងចែកខិតប័ណ្ណ ដល់អាជីវករនៅផ្សារកំពង់បឹង ឃុំកំពង់ហៅ ព្រមទាំងណែនាំដល់បងប្អូនប្រជាពលរដ្ឋ អាជីវករអនុវត្តតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ និង២ចូលរួម។ ក្រោយការបញ្ចប់ការផ្សព្វផ្សាយ ឯឧត្ដម បានឆ្លៀតចូលពិនិត្យមើលកន្លែង ចាក់វ៉ាក់សាំងនៅមណ្ឌលសុខភាពកំពង់ហៅផងដែរ ៕