កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី២២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាក្នុងក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការអន្តរវិស័យរដ្ឋបាលខេត្ត។
សូមបញ្ជាក់ជូនផងដែរថាៈ កិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក៏បានរៀបចំតាមរយៈប្រព័ន្ធបញ្ជូនសម្លេងនិងវីដេអូ zoom ជាមួយនឹងមន្ទីរ អង្គភាពក្នុងខេត្ត ដោយមានលោក លោកស្រី ប្រធាន អនុប្រធាន តំណាងមន្ទីរអង្គភាពជុំវិញខេត្តចូលរួម ៕