រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម អម សុភា អញ្ជើញចុះអប់រំផ្សព្វផ្សាយ អំពីវិធានការបង្ការ និងវិធីកាត់បន្ថយហានិភ័យពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ នៅក្នុងស្រុកទឹកផុស

  • 371
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃពុធ ៣រោច ខែចែត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងមន្ត្រីសាខា និងអនុសាខាកាកបាទក្រហមស្រុក បានចុះអប់រំផ្សព្វផ្សាយ អំពីវិធានការបង្ការ និងវិធីកាត់បន្ថយហានិភ័យពីការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ នៅឃុំចោងម៉ោងនិងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

នៅក្នុងឱកាសនោះ ឯកឧត្តម អម សុភា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវថែទាំសុខភាព, រក្សាអនាម័យ និងចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តឱ្យបានតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ៣ការពារ និង ៣កុំ។ ក្នុងនោះក្រុមការងារបានចុះបិទស្ទីគ័រ តាមទីប្រជុំជនផ្សាររមាស ផងដែរ ៕

អត្ថបទទាក់ទង