រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថវិកាបេឡាមរណសង្រ្គោះ ចំនួន ៤លានរៀល ត្រូវបានប្រគល់ជូនគ្រួសារសមាជិក អតីតយុទ្ធជន ចំនួន ០១គ្រួសារ ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង

  • 427
  • ដោយ taravong

កំពង់ឆ្នាំង៖ រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង រួមជាមួយ ក្រុមការងារថ្នាក់ខេត្ត ក្រុង និងកងកម្លាំងប្រដាប់អាវុធទាំងបី បានចុះប្រគល់ថវិកា បេឡាមរណ សង្គ្រោះ ចំនួន ៤,០០០,០០០ រៀល និងលិខិតចូលរួមមរណទុក្ខ ជូនដល់ លោកស្រី ទិត វាសនា ត្រូវជាប្រពន្ធ របស់សពអតីតយុទ្ធជនឈ្មោះ រស់ សុទ្ធី អតីត នគបាល និវត្តជន ID-RB17000627 ទទួលមរណភាព នៅវេលាម៉ោង ៦:៤០នាទីព្រឹកថ្ងៃទី៣០ ខែមីនា។

ក្រុមគ្រួសារនៃសពបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់គិតគូរដល់មន្ត្រីរាជការ ក៏ដូចជាក្រុមគ្រួសារសមាជិកអតីតយុទ្ធជនទទួលមរណភាព សូមគោរពជូនពរសម្តេច សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមគាំទ្រសម្តេចតេជោ បន្តដឹកនាំ ប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ ៕

អត្ថបទទាក់ទង