រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម ម៉ម ឈឿម បានថ្លែងថាៈ ស្រ្តីគឺជាមូលដ្ឋានគ្រឹះ និងជាឆ្នឹងខ្នងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច គ្រួសារ និងចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិឱ្យមានការរីកចម្រើន

  • 567
  • ដោយ taravong

កំពង់ឆ្នាំង៖ ឯកឧត្តម ម៉ម ឈឿម ទីប្រឹក្សា្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ថ្លែងថាៈ ស្រ្តីគឺជាមូលដ្ឋានគ្រឹះ និងជាឆ្នឹងខ្នងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច គ្រួសារ និងចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិឱ្យមានការរីកចម្រើន។ ឯកឧត្តម បានថ្លែងបែបនេះ នាព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ នៅសាលប្រជំុសាលាមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ក្នុងការប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី០៨ មីនា ខួបលើកទី១១០ ឆ្នាំ២០២១ ក្រោមប្រធានបទ "ស្រ្តី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ១៩" ដោយមានការចូលរួមពីលោកស្រី គង់ សុខុម ទីប្រឹក្សាក្រសួងព័ត៌មាន លោកអនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីជាប់កិច្ចសន្យាសរុបចំនួន៣៨នាក់ ស្រី១៨ នាក់។

ឯកឧត្តម ម៉ម ឈឿម បានមានប្រសាសន៍បន្តថាៈ ស្រ្តីមានតួនាទីយ៉ាងសំខាន់នៅក្នុងក្រុមគ្រួសារ និងសង្គមជាតិហើយក៏ជាឆ្អឹងខ្នងសេដ្ឋកិច្ចគ្រួសារ ដូចនេះសូមស្ត្រីទាំងអស់ត្រូវខិតខំអភិវឌ្ឍន៍នូវសមត្ថភាពរបស់ខ្លួន ដើមី្បចូលរួមក្នុងកិច្ចការសង្គមជាតិឲ្យក្លាយខ្លួនជាអ្នកដឹកនាំដ៏ល្អក្នុងសង្គមជាតិកាន់តែប្រសើរឡើង ។

ឯកឧត្តម បានមានប្រសាសន៍ទៀតថាៈ ការចូលរួមរបស់ស្រ្តីនាពេលបច្ចុប្បន្នទាំងវិស័យឯកជន និងវិស័យសារធារណៈ នៅក្នុងសង្គមកម្ពុជាកាន់តែបង្ហាញឱ្យឃើញ អំពីការតព្វកិច្ច ភារកិច្ច តួនាទី និងការអនុវត្តនូវសិទ្ធិពេញលេញព្រមទាំងការលានុវត្តភាព ក្នុងការអភិវឌ្ឍនូវចំណេះដឹង ជំនាញ បច្ចេកទេស និងធនធានរបស់ខ្លួន ដែលជាមូលដ្ឋានគ្រឹះនៃសិទ្ធិជាសកល និង ភាពជាដៃគូក្នុងការរស់នៅក្នុងក្រុមគ្រួសារនិងសង្គម ប្រកបដោយសភាព និងសមធម៌។

ក្នុងឱកាសនោះលោកស្រី កែវ សេងសុចិន្តា ប្រធាននារីមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានអានរបាយការណ៍វឌ្ឍនភាព និងបានអានព្រះរាជសារសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គលក្នុងឱកាសអបអរសាទរខួបលើកទី១១០នៃទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២១ ដោយមានខ្លឹមសារនិងអត្ថន័យថា សូមគាំទ្រ ការលើកយកប្រធានបទ ស្រ្តីនិង ការអភិវឌ្ឍក្នុងបរិការណ៍កូវីដ១៩ សម្រាប់ការប្រារព្វទិវាអន្តរជាតិនារីឆ្នាំ២០២១នេះដែលជាប្រធានបទបានឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្ន ក្នុងគោលបំណងរំលេចតម្លៃនៃស្រ្តីក្នុងកិច្ចអភិវឌ្ឍន៍គ្រប់់កំរិត គ្រប់វិស័យ និងគ្រប់កាលៈទេសៈដោយស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកថា ស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។

នៅក្នុងឱកាសនោះឯកឧត្តម ម៉ម ឈឿម បានចែកវត្ថុអនុស្សាវរីយ៍ដល់មន្រ្តីជាស្រ្តី ១៨នាក់ក្នុងម្នាក់ៗទទួលសំពត់១ក្បិន និងថវិកា២ម៉ឺនរៀល និងមន្រ្តីជាបុរសចំនួន២០នាក់ម្នាក់ៗទទួលបានក្រម៉ាមួយផងដែរ ៕

អត្ថបទទាក់ទង