រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ក្រុមការងារ ទទួលបន្ទុកនាំពលករចំណាកស្រុកពីប្រទេសថៃ បាននាំបងប្អូនពលករមកដល់មណ្ឌលចត្តាឡីស័កក្នុងខេត្តកំពង់ឆ្នាំង ដោយសុខសុវត្ថិភាព ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់ស្របតាមគោលការណ៍ណែនាំ

  • 420
  • ដោយ taravong

កំពង់ឆ្នាំង៖ នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ លោក លៀង ជុំសុបិន្ត នាយករងរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារទី១ ទទួលបន្ទុកនាំពលករចំណាកស្រុកពីប្រទេសថៃ ដែលបានធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន បាននាំបងប្អូនពលករមកដល់មណ្ឌលចត្តាឡីស័កក្នុងខេត្តកំពង់ឆ្នាំង ដោយសុខសុវត្ថិភាព ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់ស្របតាមគោលការណ៍ណែនាំ។

សូមបញ្ជាក់ផងដែរថាក្រុមការងារទី១ ទទួលបន្ទុកនាំពលករចំណាកស្រុកពីប្រទេសថៃនេះ មានសមាសភាពក្រុមការងារចម្រុះពីមន្ទីរសុខាភិបាលខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានអាវុធហត្ថខេត្ត និងមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទានខេត្តកំពង់ឆ្នាំង ៕

អត្ថបទទាក់ទង