កំពង់ឆ្នាំង៖ ក្នុងឱកាសប្រកប ដោយ នក្ខត្តឫក្ស ថ្លៃថ្លា ខួប លើក ទី ១១០ នៃ ទិវា អន្តរជាតិ នារី ៨មីនា ឆ្នាំ២០២១ យើងខ្ញុំជា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ជំនួសមុខឱ្យព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង សូមសម្ដែង នូវ មនោសញ្ចេតនា គោរព ដឹងគុណ និង កតញ្ញូតាធម៌ ដ៏ជ្រាលជ្រៅ បំផុតគោរព ជូន ចំពោះ សម្ដេច កិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទ ក្រហម កម្ពុជា ដែល ជានិច្ចកាល សម្ដេច កិត្តិ ព្រឹទ្ធ បណ្ឌិត បាន យកអស់ កម្លាំងកាយ ចិត្ត ក្នុង បេសកកម្ម មនុស្សធម៌ និង សុខុមាលភាព សង្គម ប្រកប ដោយ សមានចិត្ត សប្បុរសធម៌ មេត្តាធម៌ដ៏ប្រពៃថ្លៃថ្លា ចូលរួម ចំណែក យ៉ាង សំខាន់ក្នុង ការ ជួយ ដោះស្រាយ ទុក្ខលំបាក ជូន ប្រជាពលរដ្ឋ គ្រប់ ទិសទី គ្រប់កាលៈទេសៈ និង បាន លើក កម្ពស់ យ៉ាង ធំធេងសិទ្ធិ តួនាទី ស្ត្រី ទាំង ក្នុង សង្គម កម្ពុជា និង លើ ឆាក អន្តរជាតិ។
យើង ខ្ញុំ ទាំងអស់ គ្នា សូម ធ្វើ អភិវន្ទនកិច្ច លើក ហត្ថទាំងទ្វេ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូម ជួយប្រោសប្រសិទ្ធពរជ័យ និងតាមបីបាច់ថែរក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រី របស់ សម្ដេចទាំងទ្វេ សូមសមប្រកបដោយសុខភាពល្អបរិបូរណ៍ ប្រាជ្ញាភ្លឺថ្លា និង ឈ្នះ អស់ មារ សត្រូវ គ្រប់ទិសទី ដើម្បី បន្ត ដឹកនាំ មាតុភូមិ កម្ពុជា ឈានដល់ត្រើយ សុភមង្គល ថ្កុំថ្កើង សម្បូររុងរឿង និង ល្បាញ ល្បី ទាំងផ្ទៃក្នុងជាតិ និងអន្តរជាតិ ជានិច្ចនិរន្តន៍តរៀងទៅ។
សូមអានលិខិតគោរពជូនពរដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖