រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើការងារផ្សព្វផ្សាយព័ត៌មាន និងផ្សព្វផ្សាយពីវិធានការបង្ការការពារជម្ងឺឆ្លងកូវីដ១៩

  • 491
  • ដោយ taravong

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំត្រួតពិនិត្យលើការងារផ្សព្វផ្សាយព័ត៌មាន ដែលត្រូវពង្រឹងទាំងខ្លឹមសារ និងបច្ចេកទេសលើប្រព័ន្ធផ្សព្វផ្សាយ និងផ្សព្វផ្សាយពីវិធានការបង្ការការពារជម្ងឺឆ្លងកូវីដ១៩ ក្រោមអធិបតីភាពឯកឧត្តម ម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីអនុប្រធានមន្ទីរ ប្រធានការិយាល័យទាំង០៥ ចំណុះមន្ទីរ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ម ឈឿម បានការកោតសរសើរចំពោះថ្នាក់ដឹកនាំនៃមន្ទីរព័ត៌មាន ដែលបានយកចិត្តទុកដាក់បំពេញ បាននូវតួនាទីភារកិច្ចរបស់ខ្លួនប្រកប ដោយការទទួលខុសត្រូវខ្ពស់ ធ្វើឱ្យវិស័យព័ត៌មាន នៅខេត្តកំពង់ឆ្នាំង មានភាពរីកចម្រើន បានវិឌ្ឍន៍ខ្លួនតាមជំនាញ នីមួយៗ ៕

អត្ថបទទាក់ទង