កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសៅរ៍ ១ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការសហការរវាងរដ្ឋបាលស្រុក និងឃុំរដ្ឋបាលឃុំក្រាំងល្វា បានរៀចំយុទ្ធនាការចុះផ្សព្វផ្សាយវិធានការ ការពារការីករាលដាលនៃជម្ងឺកូវីដ១៩ ក្នុងសហគមន៍នៅផ្សារក្រាំងល្វា ឃុំក្រាំងល្វា ក្រោមការដឹកនាំដោយលោក វន ស៊ីផា អភិបាលនៃគណ:អភិបាលស្រុក។
ដោយមានសមាសភាពចូលរួមសរុប ២៦នាក់ ស្រី០៥នាក់ ដែលមានការអញ្ជើញចូលរួមពីលោក ឈួន ចាន់ណា អភិបាលរងស្រុក លោក សាំង វ៉ាន់ នាយករងរដ្ឋបាលស្រុក លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យផែនការគាំទ្រឃុំ មន្រ្តីការិយាល័យនីតិកម្ម និងសម្របសម្រួលវិវាទមូលដ្ឋាន លោក សាយ ប៊ុនថេង អនុប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្ស លោក លោកស្រីមេឃុំ ក្រុមប្រឹក្សាឃុំក្រាំងល្វា មេភូមិ និងអនុភូមិ។
អនុវត្តតាមកម្មវិធីដែលបានគ្រោងទុក លោក វន ស៊ីផា អភិបាលនៃគណ:អភិបាលស្រុក បានមានប្រសាសន៍សំណេះសំណាល សាកសួរសុខទុក្ខទៅកាន់សមាជិក សមាជិកា ដែលចួលរួមក្នុងយុទ្ធនាការទាំងអស់ និងប្រកាសបើកយុទ្ធនាការចុះផ្សព្វផ្សាយតាមតូបអាជីវករនិងក្នុងផ្សារក្រាំងល្វា និងបានណែនអាជីវករលក់ដូរក្នុងផ្សារទាំងអស់ឲ្យអនុវត្តតាមវិធានការ ការពាររបស់ក្រសួងសុខាភិបាល និងអនុវត្តតាមប្រសាសន៍ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយវិធានការ ៣ការពារ និង៣កុំ។
ជាមួយគ្នានេះរដ្ឋបាលស្រុក បានធ្វើការចែក និងបិទស្ទីគ័រពាក់ព័ន្ធនិងកូវីដ១៩ រួមមាន:
១.ម៉ាស់ ២០០
២.សាប៊ូធម្មជាតិសម្រាប់លាងដៃ ១០០ដុំ
៣.ស្ទីកគ័រសន្លឹកធំចំនួន ៤០សន្លឹក
៤.ស្ទីកគ័រសន្លឹកតូច ចំនួន ១០០សន្លឹក
៥.ស្ទីកគ័រអនុសាសន៍សម្តេច ចំនួន ១០០សន្លឹក
៦.អាល់កុល ២លីត្រ ៕