កំពង់លែង៖ នាព្រឹកថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ លោក ឆាយ លាភា ប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានឃុំកំពង់ហៅ និងសហការីចំនួន ០៥ រូប បានចូលរួមជាមួយក្រុមការងារឃុំ និងភូមិកោះក្អែក-ដូនវៀត និងបានសហការណ៍ជាមួយក្រុមការងារមន្ទីរសុខាភិបាលខេត្ត ចុះបាញ់ថ្នាំសម្លាប់មេរោគ និងសម្លាប់សត្វមូសដែរបង្កជំងឺគ្រុនឈីក នៅភូមិដូនវៀតនិងភូមិកោះក្អែក ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ លោក ឆាយ លាភា បានណែនាំប្រជាពលរដ្ឋទាំងពីរភូមិ ឱ្យចូលរួមប្រុងប្រយ័ត្នខ្ពស់ និងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវនូវវិធានការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ លោកក៏បានឧបត្ថម្ភថវិកាចំនួន ១,០០០,០០០ រៀល សម្រាប់ការងារបាញ់ថ្នាំនេះផងដែរ ៕