រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

វគ្គបណ្ដុះបណ្ដាលគណៈកម្មការរដ្ឋបាលស្ដីពីតួនាទី និងភារកិច្ចរបស់គណៈកម្មការរដ្ឋបាល សម្រាប់សង្កាត់ចំនួន០២ក្នុងក្រុងកំពង់ឆ្នាំង

  • 410
  • ដោយ taravong

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនិងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក សាន់ យូ អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត តំណាងឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលគណៈកម្មការរដ្ឋបាល ស្ដីពី តួនាទីនិងភារកិច្ចរបស់គណៈកម្មការរដ្ឋបាល ក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ សង្កាត់ខ្សាម និងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

នៅក្នុងវគ្គបណ្ដុះបណ្ដាលមានការចូលរួមពីលោក ឈុន សុខកុម្ភៈ អនុប្រធានមន្ទីរ និងជានាយករងចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តកំពង់ឆ្នាំង លោក ក្រូច ម៉ារ៉ា អភិបាលរងក្រុងកំពង់ឆ្នាំង និងលោក លោកស្រីប្រធាន អនុប្រធានក្រុមការងារចុះបញ្ជីដីធ្លី ក្រុមទី២ នៃការិយាល័យកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី លោកស្រីចៅសង្កាត់កំពង់ឆ្នាំង លោកចៅសង្កាត់ខ្សាម លោកមេភូមិក្នុងសង្កាត់ទាំង២ ចាស់ព្រឹទ្ធាចារ្យ ព្រមទាំងតំណាងប្រជាពលរដ្ឋ សរុបចំនួន ៣៨ រូប ស្រី ០៨រូប ៕

អត្ថបទទាក់ទង