រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ ២០២១ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន

  • 352
  • ដោយ taravong

ថ្ងៃពុធ ៦កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង លោក ឆាយ លាភា ប្រធានមន្ទីរ និងសហការី បានអញ្ជើញចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ ២០២១ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួង អភិបាល អភិបាលរងខេត្ត ថ្នាក់ដឹកនាំចំណុះនាយកដ្ឋានក្រសួង ប្រធានមន្ទីរ និងមន្ត្រីចូលរួមផងដែរ។

សូមជម្រាបជូនផងដែរ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំនេះប្រារព្ធឡើងក្រោមប្រធានបទ៖ “លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស វិទ្យាសាស្រ្ត បច្ចេកទេស ដើម្បីពង្រឹងគុណភាព ប្រសិទ្ធភាព ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន និងភស្តុភារកម្ម” ក្នុងគោល បំណងពិនិត្យមើលវឌ្ឍនភាពការងារ ការពិភាក្សាផ្លាស់ប្ដូរយោបល់ និងដកស្រង់បទពិសោធន៍ ល្អៗ ការ អនុវត្តតាមអនុសាសន៍ដ៏ល្អប្រពៃ មានតម្លៃ និងប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋា ភិបាល ដើម្បី ជាត្រីវិស័យ និងជាផែនទីបង្ហាញផ្លូវដោះស្រាយ បំពេញបន្ថែម និងកែលម្អចំណុចខ្វះខាត នានា ដែលមានកន្លងមក និងដើម្បីឈានទៅអនុវត្ដទិសដៅនិងការងារថ្មីៗ នៅបណ្ដាឆ្នាំខាងមុខជា ពិសេសឆ្នាំ២០២១ និងឆ្នាំបន្តបន្តាប់ ឱ្យសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ ៕

អត្ថបទទាក់ទង