រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង សូមជម្រាបជូន ភ្នាក់ងារសារព័ត៌មានទាំងអស់នៅក្នុងខេត្ត សូមអញ្ជើញ មកចុះឈ្មោះ នៅការិយាល័យព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង

  • 1.5ពាន់
  • ដោយ taravong

ខេត្តកំពង់ឆ្នាំង៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ចេញលិខិតជម្រាបជូនលេខ ០៣៣/០២១ ពម.កឆ ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីមន្ទីរមានមូលដ្ឋានស្រង់ស្ថិតិនូវចំនួនភ្នាក់ងារសារព័ត៌មានប្រចាំខេត្តកំពង់ឆ្នាំង រាយការណ៍ជូន ឯកឧត្តម អភិបាលខេត្ត និង ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឱ្យបានច្បាស់លាស់ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង សូមអញ្ជើញភ្នាក់ងារសារព័ត៌មានទាំងអស់មកចុះឈ្មោះនៅការិយាល័យព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

សូមភ្ជាប់មកជាមួយនូវ៖
១. លិខិតឧទ្ទេសនាម ពីឯកឧត្តម លោកជំទាវ លោក លោកស្រី អគ្គនាយកទូរទស្សន៍ ចាងហ្វាងការសែត, គេហទំព័រ, TVonline និងទស្សនាវដ្តី ។ល។
២. ប័ណ្ណសម្គាល់ខ្លួន
៣. ឯកសារផ្សេងៗ ប្រសិនបើមាន

អាស្រ័យហេតុនេះ សូមលោក លោកស្រី ដែលជាភ្នាក់ងារសារព័ត៌មានប្រចាំខេត្តកំពង់ឆ្នាំង ទាំងអស់ សូមអញ្ជើញមកចុះឈ្មោះតាមការកំណត់របស់មន្ទីរកុំបីខាន ៕

អត្ថបទទាក់ទង