កំពង់ឆ្នាំង៖ ក្នុងឱកាសប្រកបដោយនក្ខត្តឫក្ស នៃថ្ងៃខួបកំណើតរបស់ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៧៥ ឈានចូល ៧៦ឆ្នាំ នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ យើងខ្ញុំទាំងអស់គ្នា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ជំនួសមុខឱ្យព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង សូមធ្វើអភិវន្ទនកិច្ចលើកហត្ថទាំងទ្វេបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយប្រោសប្រសិទ្ធពរជ័យ និងតាមបីបាច់ថែរក្សា សម្ដេចវិបុលសេនាភក្តី សាយ ឈុំ និង លោកជំទាវ បុត្រាបុត្រី ព្រមទាំងចៅប្រុសចៅស្រី ជាទីស្រឡាញ់របស់ សម្តេច សូមសមប្រកបដោយសុខភាពល្អបរិបូរណ៍ ប្រាជ្ញាភ្លឺថ្លា ទទួលជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តរួមចំណែកដឹកនាំមាតុភូមិកម្ពុជា ឈានដល់ត្រើយសុភមង្គល ថ្កុំថ្កើង សម្បូររុងរឿងជានិច្ចនិរន្តន៍តរៀងទៅ។
យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវការគោរពដឹងគុណ ប្រកបដោយកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុតគោរពជូនចំពោះ សម្ដេចវិបុលសេនាភក្តី ដែលជានិច្ចកាលតែងបានយកអស់កម្លាំងកាយ កម្លាំងចិត្ត លះបង់គ្រប់បែបយ៉ាងបម្រើឧត្ដមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ ៕