កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃពុធ ៦រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានសហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង និងរតនាគារខេត្ត បើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០១៥ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម ហេង ពិទូ អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង។
ដោយមានការចូលរួមពី លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត លោក កាណុល ចិត្រា ប្រធានរតនាគារខេត្ត លោក ឈីន ស្រ៊ុង តំណាងទីចាត់ការហិរញ្ញវត្ថុខេត្ត និងមានការចូលរួមពីសំណាក់ មន្ត្រីជំនាញនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត រតនាគារខេត្ត លោកប្រធានមន្ទីរ និងប្រធានការិយាល័យគណនេយ្យមន្ទីរសុខាភិបាល លោក លោកស្រី អភិបាល-អភិបាលរងក្រុងស្រុក លោក លោកស្រីមេឃុំ-ចៅសង្កាត់ និងលោក លោកស្រីស្មៀនឃុំ-សង្កាត់ ៕