សាមគ្គីមានជ័យ៖ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ លោក ឈឹម ទីម អនុប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្ត តំណាងលោកជំទាវ តុង ណារី ប្រធានសម្ពន្ធយុវជនស្រលាញ់សន្តិភាព(ស.យ.ស.ស) ខេត្ត និងលោក ស៊ឹម ធី ប្រធានសម្ពន្ធយុវជនស្រលាញ់សន្តិភាព(ស.យ.ស.ស) ស្រុក បានដឹកនាំ យុវជនស្រលាញ់សន្តិភាពស្រុកសាមគ្គីមានជ័យ និងមានការចូលរួមពីជំទប់ទី២ ឃំុសេដ្ឋី និងមេភូមិចំការស្វាយ បាននាំយកម្ភារចូលរួមសពកុមារពីរនាក់ដែលបានលង់ទឹកស្រះស្លាប់នៅភូមិចំការស្វាយ ឃំុសេដ្ឋី ស្រុកសាមគ្គីមានជ័យ។
សម្ភារដែលបាននាំយកទៅចូលរួមបុណ្យសពមាន៖ អង្ករ ចំនួន ២០គីឡូក្រាម, មី ១ កេស, ទឹកកត្រី ១ យួរ, ទឹកស៊ីអ៉ីវ ១ យួរ និងថវិកា ចំនួន ១៥០ ០០០រៀល។
ជាមួយគ្នានេោះ លោកក៏បានពាំនាំនូវការផ្តាំផ្ញេី និងការរំលែកទុក្ខដ៏ក្រៀមក្រំពីសំណាក់ ឯកឧត្តម ប៉ាន់ខេម ប៊ុនថន និងលោកជំទាវ តុង ណារី ជូនគ្រួសារសពទាំងពីរដែលបានបាត់បង់កូនជាទីស្រលាញ់របស់ខ្លួន។ លោកក៏បានធ្វើការផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ននូវគ្រោះថ្នាក់ផ្សេងៗ និងថែរក្សាការពារខ្លួនពីជំងឺកូវីដ១៩ ដែលកំពុងតែបង្កហានិភ័យនៅទូទាំងសកលលោក ក៏ដូចជាប្រទេសកម្ពុជាយើងផងដែរ ៕