រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

សមាជិកព្រឹទ្ធសភាភូមិភាគទី៧ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេប៉ុស្តិ៍រដ្ឋបាលឃុំ ប្រធានភូមិទូទាំងឃុំ ដើម្បីស្វែងយល់ពីសភាពការណ៍ទូទៅនៅក្នុងឃុំព្រៃគ្រី

  • 423
  • ដោយ taravong

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកព្រឹទ្ធសភាភូមិភាគទី៧ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេប៉ុស្តិ៍រដ្ឋបាលឃុំ ប្រធានភូមិទូទាំងឃុំ ដើម្បីស្វែងយល់ពីសភាពការណ៍ទូទៅនៅក្នុងឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ឯកឧត្តមបានធ្វើការកោតសរសើរនឹងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាឃុំ និងមន្ត្រីទាំងអស់ដែលបានសហការសាមគ្គីគ្នា បំផុសប្រពលរដ្ឋចូលរួមអនុវត្តរាល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ធ្វើឱ្យភូមិឃុំមានសុវត្ថិភាព ប្រជាជនប្រកបរបរមុខរបរចិញ្ចឹមជីវិត ជីវភាពរស់នៅប្រសើរឡើង ដោយខិតខំដោះស្រាយបញ្ហាប្រឈមមានការស្ដារប្រឡាយយកទឹកធ្វើស្រែប្រាំងជាដើម។ ក្នុងនោះត្រូវខិតខំបម្រើដោះស្រាយសំណូមពរ និងតម្រូវការប្រជាពលរដ្ឋ។

ក្នុងឱកាសនោះឯកឧត្តម បានឧបត្ថម្ភសម្ភារដល់ឃុំ សម្រាប់ចុះជួយដល់គ្រួសារមានជីវភាពលំបាកទ័លក្រ គ្មានទីពឹង មានអង្ករ ២៥០គីឡូក្រាម ទឹកត្រី១០យួរ ទឹកស៊ីអ៊ីវ ១០យួរ ប្រេងឆា១លីត្រ ១០ ដប ត្រីខកំប៉ុង៥យួរ ប្រេងកូឡាលាប រឹត ៤០ ក្លងកែវ។ ផ្ដល់ឧបករណ៍ជួសជុលស្លាកគណបក្សមាន ម៉ូទ័រស្វាន កឹបដែក កឹបឈើ ជួយសាងសង់របងស្នាក់ការបក្សឃុំ ថវិកាចំនួន ១ ០០០ ០០០ រៀល ៕

អត្ថបទទាក់ទង