ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨ កើត ខែមាឃ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពូជា ខេត្តកំពង់ឆ្នាំង លោក អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានដឹកនាំសមាជិក សមាជិកាគណៈកម្មាធិការសាខា និងមន្ត្រីប្រតិបត្តិសាខា ចូលរួមកិច្ចប្រជុំតាមរយ:ប្រព័ន្ធវីដេអូ(អនឡាញ) ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។
កិច្ចប្រជុំនោះ មានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកាគណ:កម្មាធិការសាខាកាកបាទក្រហម និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា២៥រាជធានី ខេត្ត។
កិច្ចប្រជុំផ្តោតលើរបៀបវារៈដូចជា៖
១.ផ្សព្វផ្សាយលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ជូនសាខាកាកបាទក្រហមកម្ពុជា ២៥រាជធានីខេត្ត និងទិសដៅការងារឆ្នាំ២០២១ ។
២.ការងារឥស្សរជនឆ្នើមថា្នក់ជាតិ និងការងារអភិវឌ្ឃន៍ស្ថាប័ន (យុទ្ធសាស្ត្រ២០២១ - ២០៣០ និងការងារអភិវឌ្ឍសាខា )។
៣.បញ្ហាប្រឈមផ្សេងៗរបស់សាខានីមួយៗ ៕