រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម អម សុភា អញ្ជើញសាកសួរសុខទុក្ខលោក សំ ចាន់ថន ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់លែងកំពុងសំរាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង

  • 435
  • ដោយ taravong

កំពងឆ្នាំងៈ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទកម្ពុជាខេត្តកំពង់ឆ្នាំងរួមដំណើរដោយលោក ស៊ឹម ប្រឹម សមាជិកគណៈកម្មាធិការសាខា បានអញ្ជើញសាកសួរសុខទុក្ខលោក សំ ចាន់ថន ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់លែង កំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម អម សុភា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកាបាទក្រហមកម្ពុជាកន្លងមកសម្តេច និងឯកឧត្តម តែងតែគិតគូរពីសុខទុក្ខមន្រ្តីរាជការដែលលះបង់កំលាំងកាយចិត្តក្នុងការចូលរួមសកម្មភាពមនុស្សធម៌គ្រប់ពេលវេលាមិនដែលបោះបង់ចោលម្តងណាឡើយ។

ឯកឧត្តម អម សុភា បានផ្តាំផ្ញើដល់លោក សំ ចាន់ថន អោយខិតខំថែទាំសុខភាព ជាពិសេសអនុវត្តការព្យាបាលអោយបានត្រឹមត្រូវតាមវេជ្ជបញ្ជារបស់លោកគ្រូពេទ្យ ដើម្បីឆាប់ជាបានចូលបំពេញការងារ និង ថែទាំក្រុមគ្រួសារដូចដើមវិញ។ ឯកឧត្តម ក៏បាននាំយកថវិការបស់សាខាចំនួន ៤០ម៉ឺនរៀលឧបត្ថម្ភដល់លោក សំ ចាន់ថន ផងដែរ ៕

អត្ថបទទាក់ទង