រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជេីញគោរពវិញ្ញាណក្ខ័ន្ធសពលោក វីរៈសេនីយ៍ទោ លឹម សាយ នៅគេហដ្ឋានគ្រួសារសពភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស

  • 527
  • ដោយ taravong

កំពង់ឆ្នាំង៖ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយឯកឧត្តមលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក-លោកស្រីប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញចូលរួមមរណៈទុក្ខ និងរំលែកទុក្ខជាមួយគ្រួសារសពលោកវីរៈសេនីយ៍ទោ លឹម សាយ និងគោរពវិញ្ញាណក្ខ័ន្ធសព នៅគេហដ្ឋានរបស់លោក ស្ថិតនៅក្នុងភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ថាៈ លោកវរ:សេនីយ៍ទោ លឹម សាយ នាយរងសាលាហ្វឹកហ្វឺនបញ្ជាការដ្ឋានកងពលតូចទ័ពពិសេសឆត្រយោង ៩១១ បានពលីពេលបំពេញបេសកកម្មក្នុងពិធីបិទវគ្គហ្វឹកហ្វឺន កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

នៅក្នុងឱកាសនោះឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ពាំនាំនូវការចូលរួមមរណៈទុក្ខ និងចូលរួមរំលែកទុក្ខពីសម្តេច ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមសោកស្តាយបំផុតជាមួយក្រុមគ្រួសារសពលោកវីរៈសេនីយ៍ទោ ដែលមាន គុណបំណាច់បានលះបង់កំលាំងកាយចិត្តបំរើជាតិមាតុភូមិ ដោយកន្លងមក និងសូមសំដែងនូវការសោកស្តាយបំផុតចំពោះការបាត់បង់ជីវិតរបស់លោក និងសូមឧទ្ទិសសុំឱ្យដួងវិញ្ញាណក្ខ័ន្ធលោកបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱការនោះដែរ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បាននាំយកថវិកាចូលរួមបុណ្យជាមួយគ្រួសារសព សរុបមានចំនួន ៥,២២០,០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ៕

អត្ថបទទាក់ទង