កំពង់ឆ្នាំង៖ ថ្ងៃព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ អង្គការតុកកែញញឹមកម្ពុជា សហការជាមួយរដ្ឋបាលស្រុកសាមគ្គីមានជ័យ បានបន្តចុះចែកអំណោយសប្បុរសធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត តាមខ្នងផ្ទះចំនួន ២០ គ្រួសារ ក្នុងភូមិវត្តសេដ្ឋី ចំនួន ៥ គ្រួសារ, ភូមិក្រាំងសៀម, ចំនួ ន ៥ គ្រួសារ, ភូមិបឹងលាជ ចំនួន ៥ គ្រួសារ និងភូមិស្ពានពោធិ៍ ចំនួន ៥ គ្រួសារ ស្ថិតក្នុងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ការចុះចែកអំណោយនោះ ដឹកនាំដោយលោក វ៉ន ចន មន្ត្រីទទួលបន្ទុកសម្រប សម្រួលសហគមន៍ របស់អង្គការតុកែញញឹមកម្ពុជា, បុគ្គលិកឣង្គការ, សមាជិកក្រុមប្រឹក្សាស្រុក, ជំទប់ឃុំ, យុវជនឃុំ, ប្រជាការពារ និងថ្នាក់ដឹកនាំភូមិ។
សម្ភារដែលបានចែកជូនរួមមាន៖ អង្ករ ចំនួន ២៥ គីឡូក្រាម , បន្លែរ ១ គីឡូក្រាម, ត្រី ១ គីឡូក្រាម , ទឹកត្រី ០២ដប , ទឹកស៊ីអ៊ីវ ២ ដប, ស្កសរ ១ គីឡូក្រាម , អំបិលអុីយ៉ូត ១ គីឡូក្រាម, ខ្ទឹមស ១ គីឡូក្រាម , ប្រេងឆា ១ លីត្រ , ទឹកសណ្តែក ១ យួរ , សាច់ ១ គីឡូក្រាម, សាប៊ូ Protect ចំនួន ២ ដុំ និងជែលសម្រាប់លាងដៃ ២ ដប។
ក្នុងឱកាសនោះ លោក វ៉ន ចន ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពរដ្ឋត្រូវចេះថែទាំសុខភាពរស់នៅប្រកបដោយអនាម័យស្អាត ហូបស្អាត ផឹកស្អាត ពិសេសគឺការរស់នៅតាមបែបគន្លងថ្មីដោយចូលរួមទប់ស្កាត់កុំឱ្យឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសបង្កើនមុខរបរប្រចាំថ្ងៃឱ្យកាន់តែប្រសើរឡើង ៕