រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលស្រុកសាមគ្គីមានជ័យ បើកវគ្គបណ្តុះបណ្តាល ស្តីពីអំពើហឹង្សាយេនឌ័រ ការគ្រប់គ្រងកំហឹងបុរស ការផ្តល់ប្រឹក្សាដល់ជនរងគ្រោះ និងការយល់ដឹងអំពីអនុសញ្ញាស៊ីដរ

  • 320
  • ដោយ taravong

សាមគ្គីមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ លោក ឈួន ចាន់ណា អភិបាលរងស្រុកសាមគ្គីមានជ័យ ឣញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពី "អំពើហឹង្សាយេនឌ័រ ការគ្រប់គ្រងកំហឹងបុរស ការផ្តល់ប្រឹក្សា ដល់ជនរងគ្រោះ និងការ យល់ដឹងអំពីអនុសញ្ញាស៊ីដរ" ជូនដល់ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម , ការិយាល័យនីតិកម្ម និងសម្រុះ សម្រួលវិវាទមូលដ្ឋាន , មេឃុំ , សមាជិកក្រុម ប្រឹក្សាឃុំទទួលបន្ទុក គ.ក.ន.ក ឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ (ឃុំស្វាយ , សេដ្ឋី , ធ្លកវៀន , ខ្នារឆ្មា និងឃុំក្រាំងល្វា) សរុបសមាសភាពចូលរួម ២០ នាក់។

វគ្គនេះមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ដែលរៀបចំ និងឧបត្ថម្ភដោយគម្រោងឆ្លើយតបសុខភាពសហគមន៍ នៃអង្គការកម្ពុជាដើម្បីសុខភាព និងការអប់រំសហគមន៍ (ឆេក) ដែលសម្របសម្រួលដោយលោក ស្រី ហែម សោភា អ្នកសម្របសម្រួលគម្រោងរបស់អង្គការកម្ពុជាដើម្បីសុខភាព និងការអប់រំសហគមន៍ (ឆេក) រួមជាមួយលោក សាយ ប៊ុនថេង ជាមន្ត្រីមូលដ្ឋានសម្របសម្រួលគម្រោងឆ្លើយតបសុខ ភាពសហគមន៍ប្រចាំស្រុកសាមគ្គីមានជ័យ។

គោលបំណងនៃការបើកវគ្គបណ្តុះបណ្តាលដើម្បី៖
• ពង្រឹងសមត្ថភាពឣ្នកចូលរួមលើការប្រឹក្សាយោបល់ដល់ជនរងគ្រោះ
• ពង្រឹងសមត្ថភាពអ្នកចូលរួមលើកិច្ចអន្តរាគមន៍ដល់ជនរងគ្រោះ
• ផ្ដល់ចំណេះដឹងឣំពីអំពើហឹង្សាយេនឌ័រ ការគ្រប់គ្រងកំហឹងបុរស ការផ្តល់ប្រឹក្សា ដល់ជនរងគ្រោះ និងអនុសញ្ញាស៊ីដរ

សូមបញ្ញ្ជាក់ថា អង្គការកម្ពុជាដើម្បីសុខ ភាព និងការអប់រំសហគមន៍ (ឆេក) ជាអង្គការក្នុងស្រុកក្រៅរដ្ឋាភិបាល ដែលអនុវត្តការងារផ្តោតការងារទៅលើការអប់រំមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ដល់ក្រុមគោលដៅជាយុវវ័យ និងទប់ស្កាត់អំពើហឹង្សាទៅលើស្ត្រី និងកុមារី ព្រមទាំងចូលរួមចំណែកក្នុងការលើកកម្ពស់ការប្រើប្រាស់ថ្នាំឲ្យបានសមស្របរបស់អ្នកជំងឺតាមតំបន់គោលដៅ ៕

អត្ថបទទាក់ទង